ភាសាអង់គ្លេសសម្រាប់កុមារ

សូមស្វាគមន៍មកកាន់គ្រេបស៊ីដ

ការផ្តល់ជូនរបស់យើង

សម្រាប់អាយុ ៣-១២ ឆ្នាំ

គ្រេបស៊ីដគឺជាកម្មវិធីសិក្សាដែលស្របតាមការស្រាវជ្រាវ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរៀនភាសាតាមបែបធម្មជាតិ ដើម្បីបង្កើតការនិយាយ និងជំនាញស្តាប់ភាសាអង់គ្លេស ប្រកបដោយការគិតពិចារណា។ វាជួយសិស្សបង្កើនភាពជឿជាក់ និងភាពស្ទាត់ជំនាញភាសាអង់គ្លេស ដោយប្រើប្រាស់ដំណើរការនៃការទទួលភាសាជាបន្តបន្ទាប់ដូចជា ការទទួលបានបទពិសោធន៍ (exposure) ការយល់ដឹង (comprehension) ការប្រើប្រាស់ (use) និងការពង្រឹង (reinforcement)

ចូលមើលជាច្រើនទៀត

ផ្តល់ជូនការសិក្សាក្រៅម៉ោង

កម្មវិធីភាសាអង់គ្លេសមានកំរិតខ្ពស់សម្រាប់ទំនាក់ទំននង (Nexus Premium English) គឺជាមជ្ឈមណ្ឌលភាសាក្រៅម៉ោងសិក្សា ដែលជាការចាប់ដៃគូជាមួយសាលារៀនដើម្បីផ្ដល់គ្រូបង្រៀនដែលមានទេពកោសលល្អ ដោយភ្ជាប់មកជាមួយនឹងកម្មវិធីគ្រេបស៊ីដសម្រាប់បង្រៀនក្រៅម៉ោងសិក្សា។ គ្រូបង្រៀនគឺជាបុគ្គលិករបស់គ្រេបស៊ីដហើយត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើបទពិសោធន៍ ឥរិយាបថ និងវិជ្ជាជីវៈ។ NPE ផ្ដល់ជូនគ្រេបស៊ីដនូវផែនការអនុវត្តន៍ដ៏ល្អបំផុត ដើម្បីធានាលទ្ធផលវិជ្ជមានជាមួយកម្មវិធី។
ចូលមើលជាច្រើនទៀត

បេសកកម្មរបស់យើង

ការត្រៀមលក្ខណៈកុមារសម្រាប់ភាពជោគជ័យពេញមួយជីវិត

អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ យើងបានប្តេជ្ញាចិត្តលើបេសកកម្មតែមួយគត់៖ ភាពជោគជ័យនៃមនុស្សជំនាន់ក្រោយ។ មានវត្តមានរបស់យើងគឺដើម្បីផ្តល់ក្តីសង្ឃឹមដល់ឪពុកម្តាយសម្រាប់ជីវិតកូនៗរបស់ពួកគេកាន់តែប្រសើរឡើង និងផ្តល់ឧបករណ៍បង្រៀនដែលគ្រូត្រូវការដើម្បីទទួលបានជោគជ័យ។ យើងអាចផ្លាស់ប្តូរជីវិតកុមារ និងបើកទូលាយអនាគតនៃលទ្ធភាពដ៏អស្ចារ្យតាមរយៈការពង្រឹងសមត្ថភាពពួកគេជាមួយភាសាអង់គ្លេស។ បេសកកម្មដ៏រីករាយនេះចាប់ផ្តើមជាមួយគ្រេបស៊ីដ។

ចខុវិស័យ

  • យើងនឹងក្លាយជាពិភពដំណោះស្រាយក្នុងការរៀននិយាយភាសាអង់គ្លេស ដ៏ល្អបំផុតសម្រាប់កុមារ។


  • យើងនឹងផលិតមាតិកាប្រកបដោយគុណភាពខ្ពស់បំផុត និងមានភាពច្នៃប្រឌិតបំផុតដោយផ្អែកលើការស្រាវជ្រាវសិក្សាថ្មីបំផុត។


  • យើងនឹងក្លាយជាដំណោះស្រាយដ៏រីករាយ និងទាក់ទាញបំផុតសម្រាប់សិស្សានុសិស្ស។


  • យើងនឹងក្លាយជាជម្រើសនៃការបង្រៀនភាសាដែលពេញចិត្តដោយឪពុកម្តាយ និងអ្នកបង្រៀន។



  • យើងនឹងបម្រើគ្នាទៅវិញទៅមកដោយសុចរិតភាព និងត្រួសត្រាយផ្លូវរបស់យើងទៅកាន់ពិភពគ្រេបស៊ីដ។

ឥទ្ធិពលរបស់យើង

សិស្សជាង ៧០.០០០ នាក់ កំពុងរៀននៅក្នុង សាលាជាង ៩០០ កន្លែង មាន ១៦ ប្រទេស បានទទួលស្គាល់ពីអត្ថប្រយោជន៍របស់គ្រេបស៊ីដ។